កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យប្រើប្រាស់សាកល្បង

កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ ចំណតផែរណបពហុបំណង UM2 និងចំណតផែរណបពហុបំណង LM26 ”។ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ចំណតផែចំនួនពីរទីតាំងគឺ ចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM26 ដែលស្ថិតនៅ ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ អមដំណើដោយថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ និយោជិត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន និងកំពង់ផែដៃគូ ,តំណាងក្រុមហ៊ុនជាដៃគូនានារបស់កំពង់ផែស្វយ័តភ្នំពេញ ផងដែរ។ គោលបំណងនៃការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញនូវលទ្ធផលជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងាររបស់កំពង់ផែស្វយ័តភ្នំពេញកន្លងមក ដើម្បីសម្រេចនូវសមិទ្ធផលថ្មីទាំង២នេះ។ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះថា ៖កំពង់ផែស្វយ័តរៀបចំកម្មវីធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនអាចមកទទួល…